Quantcast
Channel: kooms.info » framework
Viewing all articles
Browse latest Browse all 2

បង្កើត វែបសាយ Layout ជាមួយ Grid 960 CSS Framework

$
0
0

Grid 960  គឺ​ជា CSS Framework ដែល​អ្នក​រចនា​វែបសា​អាជីព ​ប្រើ​ប្រាស់​​ដើម្បី​បង្កើត layout វែបសាយ​។ ថ្ងៃនេះ​ ​ខ្ញុំ​សូម​បង្ហាញ​ពី​ការ​ប្រើ​ Grid 960 ដើម្បី​បង្កើត​ Layout សាមញ្ញ​មួយ​។

 

នេះ គឺជា គ្រោង នៃ layout ដែល ខ្ញុំ នឹង បង្កើត ខាង ក្រោមនេះ

មើល​ឧទាហរណ៍    ទាញ​យក

យើង​អាច​រចនា​ layout របស់​វែបសាយ​​ដែល​មាន​បណ្ដោយ 960px រួម​ទាំង​ចន្លោះ​ទទេ​សង​ខាង​(margin left and righ 10px) 10pxៗ យើ​ង​មាន​ជម្រើស​បី​ក្នុង​បង្កើត​ layout នេះ គឺ​ជ្រើស​យក grid 12 columns មាន​ប្រវែង layout សរុប 940px ហើយ​​ column និមួយៗ​មាន​ប្រវែង​ 60px រួម​ទាំង​ចន្លោះ​ទទេ​សងខាង​ 10 px។ តែ​បើ​យើង​យក 16 columnsមាន​ប្រវែង layout សរុប 940px ហើយ​​ column និមួយៗ​របស់​វាមាន​ប្រវែង 40px និង​​ ចន្លោះ​ទទេ​សងខាង 10px។ ចំណែក​ជម្រើស​ចុង​ក្រោយ​គឺ 24 columns មាន​ប្រវែង layout សរុប 950px ហើយ​ column និមួយ​មាន​ប្រវែង 30px  និង​ចន្លោះ​ទទេ​សងខាង​ 5px ជម្រើស​ចុង​ក្រោយ​នេះ​ទើប​នឹង​បញ្ចូល​ក្នុង Grid 960។

ជា​ដំបូង​ត្រូវ​ទាញ​យក Grid 960 ជាមុន​សិន​សូម​ទាញ​យក​ពី​វែបសាយ​​នេះ http://960.gs/ ។ បន្ទាប់​ពី​​ទាញ​យក​រួច​ហើយ​សូម​ពន្លា​ឯកសារ​បង្រួម​នោះ បន្ទាប់​​ពី​ពន្លា​​​អ្នក​នឹង​ឃើញ​ Folders និង files ជាច្រើន​នៅ​ក្នុង​នោះ។

សូម​ចូល​ទៅ​កាន់​ ថត(folder) code > css រួច​ហើយ​សូម​ចម្លង​ (copy) reset.css និង 960.css យក​ទៅ​ដាក់​ក្នុង​ Project ថត css ដែល​​ត្រូវ​ Grid 960

របៀប​ដាក់បញ្ចូល Style របស់ Grid 960

<link rel="stylesheet" href="css/reset.css" />
<link rel="stylesheet" href="css/960.css" />

កូដ​ខាង​លើ​ត្រូវ​ដាក់​នៅ​ចន្លោះ tagហើយ​ដាក់ reset.css មុន 960.css ដើម្បី​អោយ​ធ្វើ​ការ​ reset browser ជា​មុន​សិន។

ចំណាំ៖ ប្រសិន​អ្នក​ចង់​ប្រើ Grid 24 columns ត្រូវ​ប្រើ​កូដខាង​ក្រោម ព្រោះ 960.css មាន​តែ Grid 12 columns និង Grid 16 columns។

<link rel="stylesheet" href="css/reset.css" />
<link rel="stylesheet" href="css/960_24_col.css" />

របៀបប្រើប្រាស់

ក្នុង​ការ​ប្រើប្រាស់​អ្នក​ត្រូវ​ជ្រើសរើស​យក​ ប្រភេទ​ Grid ណាមួយ​មក​ប្រើ​ក្នុង​ចំណោម Grid ​ទាំងបី​ប្រភេទ​នេះ 12 columns, 16 columns និង 24 column។ បើអ្នក​សម្រេច​ប្រើ Grid 12 columnsអញ្ចឹង​កូដ​ ត្រូវ​ដាក់​នៅចន្លោះ class ” container_12 ” ចំនែក grid 16​ columns និង grid 24 columns គឺ​ដូច​គ្នាផងដែរ​ ត្រូវ​ដាក់​នៅ​ចន្លោះ class “container_16″ សម្រាប់ grid 16 columns និង “container_24″  សម្រាប់ grid 24 columns។

ឧទាហរណ៍៖ Grid 12 columns

<!DOCTYPE HTML>
<html lang="en-US">
<head>
  <meta charset="UTF-8">
  <title>Grid 960 CSS Framework</title>
  <link rel="stylesheet" href="css/reset.css" />
  <link rel="stylesheet" href="css/960.css" />
  <link rel="stylesheet" href="css/style.css" />
</head>
<body>
  <div id="wrapper" class="container_12">
    <div id="header"  class="grid_12">
     <h1><a href="a">LOGO</h1></a>
     <ul id="top_menu">
      <li><a href="#">HOME</a></li>
      <li><a href="#">SERVICE</a></li>
      <li><a href="#">CONTACT US</a></li>
     </ul>
    </div>
   <div class="clear">&nbsp;</div><!---->

  <div  class="grid_12">
    <ul id="nav">
      <li><a href="#">Local News</a></li>
      <li><a href="#">Global News</a></li>
      <li><a href="#">Business</a></li>
      <li><a href="#">Sport</a></li>
    </ul>
  </div>
  <div class="clear">&nbsp;</div>

<div id="main" class="grid_9">
  <div id="slidshow">slidshow
  </div>
  <div id="sub_main">
     <div id="sub_left">
          sub left
     </div>
     <div id="sub_right">
          sub right
     </div>
   </div>
  </div><!--main -->
  <div id="sidebar" class="grid_3">
    sidebar
  </div>
  <div>&nbsp;</div>

  <div id="footer" class="grid_12">
    <p>Copyright &copy; 2011 by <a href="http://kooms.info">Kooms.info</a></p>
  </div>

</div><!--container12-->
</body>
</html>

<div class=”container_12″ id=”wrapper”> គឺ​ជា​ container នៃ​ layout ទាំងមូល​របស់ ទំព័រមួយ​នេះ។ នៅ​ក្នុង container_12 យើង​អាច​ប្រើ​ class .grid_1, .grid_2, grid_3, .grid_4, .grid_5, .grid_6, .grid_7, .grid_8, .grid_9, .grid_10, .grid_11 និង .grid_12 ឬ​ធ្វើ​យ៉ាង​ណា​អោយ​ columns របស់យើងបូកចេញ​ ១២។ ឧទាហរណ៍៖ ខ្ញុំប្រើ grid_8 អញ្ចឹង​ grid បន្ទាប់​ទៀត​គឺ grid_4។ ពេល​ញ្ចប់​មួយ​ row របស់ Grid យើង​ត្រូវ​ clear វា​ម្ដង​ដោយ​ប្រើ​កូដ​នេះ <div class=”clear”></div>

សូម​មើល​គំរួ ទាញ​យក និង ទាញ​យក​ទី​នេះ មើល​ឧទាហរណ៍


Viewing all articles
Browse latest Browse all 2

Trending Articles


ភ្ញាក់ផ្អើល មិន​នឹកស្មាន​សោះ​ថា លោក ផែង វណ្ណៈ...


មន្ត្រី​ក្រសួង​ការងារ ​៖ ការ​ធ្វើ​ដំណើរ​របស់​ពលករខ្មែរ​ពី​ប្រទេស​ថៃ​...


បញ្ជូនស្រ្តីជនបរទេសដើរស្រាតតាមផ្លូវ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ - នេនតូច


ចរិតខ្មែរ - FPM


សព​ក្មេង​ប្រុស​លង់​ទឹក​ពីរ​នាក់ ត្រូវ​បាន​រក​ឃើញ​ក្នុង​ទន្លេ​ស្រែ​ពក


យុទ្ធនាការ​តាម​ប្រមាញ់ រក​អ្នក​ទម្លាយ​រូប​ស្រាត​ វ៉ាន់ នីឡា


ពាក្យថា៖ «អភ័យឯកសិទ្ធិ»


ទស្សនមតិពលរដ្ឋខ្មែរអាមេរីកកាំងចំពោះវីរភាពលោក ប៉ែន សុវណ្ណ


Prince Sisowath Chivan Monirak died today


ពលរដ្ឋ​នៅ​ខេត្ត​កំពង់ធំ​ថា​ករណី​កាប់​រុក​រាន​ដី​ព្រៃ​លិច​ទឹក​កើត​ឡើង​ជា​ថ្មី​ទៀត